Hotline: 1568|023 6 868 868

Emoney
Emoney

ព័ត៍មាន

អង្គការមូលនិធិកុមារកម្ពុជា និង eMoney ប្រកាសអំពីភាពជាដៃគូសហការ !

អង្គការមូលនិធិកុមារកម្ពុជា និង eMoney ប្រកាសអំពីភាពជាដៃគូសហការ !

រាជធានីភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ អង្គការមូលនិធិកុមារកម្ពុជា និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងស្រុក eMoney បានប្រកាសអំពីភាពជាដៃគូនៃការប្រមូលមូលនិធិថ្មី ដើម្បីជួយគាំទ្រដល់ការអប់រំតាមប្រព័ន្ធ STEM និងផ្នែកព័ត៌មានវិទ្យា (IT) នៅក្នុងអង្គការមូលនិធិកុមារកម្ពុជា (CCF) ដើម្បីជះឥទ្ធិពលដល់បច្ចេកវិទ្យាហិរិញ្ញវត្ថុ និងបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) នៅក្នុងជីវិតប្រចាំថ្ងៃនៅទូទាំងប្រទេសកម្ពុជាដោយឥតដែនកំណត់ សម្រាប់មនុស្សគ្រប់រូប និងគ្រប់ទីកន្លែង ។

នាឳកាសនេះផងដែរ អង្គការមូលនិធិកុមារកម្ពុជា (CCF) និងក្រុមហ៊ុន eMoney បានធ្វើការចុះបត្ថលេលេខាលើអនុស្សរណៈនៃការយោគយល់គ្នាភាពជាដៃគូសហការណ៍ និងការអនុវត្តយុទ្ធនាការ ប្រមូលមូលនិធិដែលមានរយៈពេល ៦ខែ តាមរយៈទម្រង់បច្ចេកវិទ្យាហរិញ្ញវត្ថុរបស់ក្រុមហ៊ុន eMoney នៅក្នុងប្រទេសកម្ពុជា ។

អង្គការមូលនិធិកុមារកម្ពុជា (CCF) គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងតំបន់នៅស្ទឹងមានជ័យ បានផ្លាស់ប្តូរជីវិតរបស់កុមារកំព្រាក្រីក្របាត់បង់ឱកាស និងត្រូវបានមើលរំលងនៅក្នុងប្រទេសកម្ពុជា តាមរយៈការអប់រំដ៏មានគុណភាពខ្ពស់ ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងកម្មវិធីជួយគាំទ្រដោយផ្ទាល់ផ្សេង ។

តាមរយៈការបរិច្ចាគនៅលើកម្មវិធី eMoney អ្នកប្រើប្រាស់ eMoney នៅទូទាំងប្រទេសកម្ពុជា នឹងអាចធ្វើការបរិច្ចាគទៅកាន់អង្គការមូលនិធិកុមារកម្ពុជាប្រកបដោយភាពងាយស្រួល ។ ការបរិច្ចាគនេះក៏អាចធ្វើឡើងនៅគ្រប់បណ្ដាញសាខា eMoney ចំនួន 8,000 សាខា នៅទូទាំងប្រទេស ។

ភាពជាដៃគូរនេះនឹងផ្ដល់ឲ្យកុមារកម្ពុជាក្រីក្របំផុតជាង 2,000 នាក់ ដែលកំពុងតែសិក្សានៅសាលារៀនរបស់អង្គការមូលនិធិកុមារកម្ពុជា (CCF) នៅស្ទឹងមានជ័យ ទីក្រុងភ្នំពេញទទួលបានការអប់រំតាមប្រព័ន្ធ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) និងធនធានផ្សេងៗរបស់បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) ។ តាមរយៈការជួយផ្គត់ផ្គង់ថវិការដល់ការអប់រំតាមប្រព័ន្ធ STEM និងការអប់រំបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ (ICT) នៅអង្គការមូលនិធិកុមារកម្ពុជា (CCF) ក្រុមហ៊ុន eMoney មានមោទនភាពក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍសម័យបច្ចេកវិទ្យាដើម្បីឲ្យកុមារទាំងនោះប្រកបដោយជំនាញច្បាស់លាស់ សម្រាប់អាជីពការងារនាពេលអនាគតរបស់ពួកគេ នៅក្នុងវិស័យបច្ចេកវិទ្យានៃប្រទេសកម្ពុជា ។

លោក Pham Doan Cuong ដែលជាអគ្គនាយកក្រុមហ៊ុន eMoney។

ថ្លែងអំពីភាពជាដៃគូនេះ លោក Pham Doan Cuong ដែលជាអគ្គនាយកក្រុមហ៊ុន eMoney បានមានប្រសាសន៍ថា ៖ «ភាពជាដៃគូនេះនឹងផ្តល់ភាពងាយស្រួលដល់ប្រជាជនកម្ពុជាក្នុងការបរិច្ចាគទៅកាន់អង្គការមូលនិធិកុមារកម្ពុជា (CCF) តាមរយៈកម្មវិធី eMoney និងតាមបណ្ដាញភ្នាក់ងារ eMoney ដែលមានទីតាំងជាង 8,000កន្លែងនៅទូទាំងប្រទេស ដើម្បីក្លាយជាផ្នែកមួយនៃការអភិវឌ្ឍប្រទេសកម្ពុជានាពេលអនាគត» ។

អ្នកផ្តល់សេវាហិរញ្ញវត្ថុតាមទូរស័ព្ទចល័តឈានមុខគេ ក្រុមហ៊ុន eMoney ផ្តល់សេវាកម្មហិរញ្ញវត្ថុកាន់តែលឿន ងាយស្រួល និងមានសុវត្ថិភាពជូនដល់ប្រជាជនកម្ពុជា ។ តាមរយៈបណ្តាញរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា និងភាពជាដៃគូជាមួយនឹងអង្គការ ដូចជាអង្គការមូលនិធិកុមារកម្ពុជា (CCF) ក្រុមហ៊ុន eMoney មានគោលបំណងក្នុងការជះឥទ្ធិពលលើវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) ក្នុងជីវិតប្រចាំថ្ងៃដោយឥតដែនកំណត់សម្រាប់មនុស្សគ្រប់គ្នា និងគ្រប់ទីកន្លែង ។

តាមរយៈការគាំទ្រពីភាពជាដៃគូបែបនេះហើយ ដែលធ្វើឲ្យអង្គការមូលនិធិកុមារកម្ពុជា (CCF) អាចផ្តល់ការអប់រំប្រកបដោយគុណភាព និងកម្មវិធីគាំទ្រសហគមន៍នៅក្នុងតំបន់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ។ អង្គការមូលនិធិកុមារកម្ពុជាបានកំពុងបំបែកវដ្តនៃភាពក្រីក្រ ការរំលោភបំពាន និងបង្កើតការផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជា តាម រយៈការកសាងសមត្ថភាពរបស់សហគមន៍ដែលត្រូវបានរំលោភបំពាន និងងាយរងគ្រោះបំផុត៖ អ្នកដែលមានជីវភាពក្រីក្រខ្លាំងបំផុត បញ្ហាសុខភាព និងសង្គម និងអ្នកដែលទទួលបានធនធានមូលដ្ឋានតិចបំផុត ។

ទាញយកកម្មវិធីលើទូរស័ព្ទ ដោយឥតគិតថ្លៃ

សូមចុច៖

- Android: https://goo.gl/p2feMZ

- IOS: https://goo.gl/RnsZDg