Hotline: 868|023 6 868 868

Emoney
Emoney

ព័ត៍មាន

អ៊ី-ម៉ាន់នី បញ្ចុះតម្លៃសេវាកម្មវេរប្រាក់តាមរយៈភ្នាក់ងារ

-------- ដើម្បីជួយដល់ប្រជាជនកម្ពុជាកំឡុងពេលបញ្ហាទឹកជំនន់ --------

វាគឺពិតជាបញ្ហាមួយដែលប្រជាជនកម្ពុជាកំពុងប្រឈមនឹងគ្រោះទឹកជំនន់។ ក្នុងអំឡុងពេលនៃបញ្ហានេះ

អ៊ី-ម៉ាន់នី មានសេចក្តីរីករាយក្នុងការផ្តល់ជូននូវអ្វីដែលគេហៅថា “ការចូលរួមសុច្ឆន្ទៈសង្គម”។

សម្រាប់ការចូលរួមមួយនេះ អ៊ី-ម៉ាន់នី ផ្តល់ជូននូវកម្មវិធីបញ្ចុះតម្លៃនៅពេលដែលអតិថិជនវេរប្រាក់តាមរយៈភ្នាក់ងារ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ១០០០ រៀល។ កម្មវិធីនេះគឺពិតជាមានប្រយោជន៍ខ្លាំងណាស់ ជាពិសេសសម្រាប់ បុគ្គលិក ឬកម្មករនៅក្នុង រោងចក្រ សហគ្រាសនិងកន្លែងផ្សេងៗទៀត ដែលជាធម្មតាតែងតែផ្ញើរលុយទៅអោយ អ្នកនៅស្រុកកំណើតរបស់ពួកគេ។ លើសពីនេះទៅទៀត ការប្រឈមទៅនឹងការលំបាកពីជំងឺកូវីដ១៩ ជាមួយនឹងកម្មវិធីបញ្ចុះតម្លៃនេះគិតរហូតដល់ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ អ៊ី-ម៉ាន់នី នឹងទទួលយកការបាត់បង់ចំណូលរហូតដល់ ១០០,០០០ដុល្លារ។

ពីអ៊ី-ម៉ាន់នី យើងខ្ញុំពិតជាយល់និងយកចិត្តទុកដាក់ក្នុងការជួយគ្នាក្នុងពេលវេលា ដែលមានតម្រូវការនិងភាពអាសន្ន ហើយនេះគឺពិតជាស្មារតីនៃការចែករំលែក សេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងការអាណិតអាសូរចំពោះគ្នាទៅវិញទៅមក។

ភាពជោគជ័យតែងតែទទួលបានពីការរួមគ្នាតែមួយដោយ ចិត្តល្អ សេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងការអាណិតអាសូរ ដែលជាមូលហេតុចាប់តាំងពីបង្កើតក្រុមហ៊ុនមក យើងតែងតែជាជំនួយការនៃតម្រូវការនិងភាពអាសន្ន។

ក្រៅពីនេះ អតិថិជនអាចប្រើគណនីអ៊ី-ម៉ាន់នី ដើម្បីធ្វើការវេរប្រាក់ដោយឥតគិតថ្លៃទៅកាន់គណនីអ៊ី-ម៉ាន់នី ផ្សេងទៀត ឬវេរទៅអ្នកមិនមានអ៊ី-ម៉ាន់នី ដោយមានការបញ្ចុះតម្លៃរហូតដល់ ៥០ភាគរយ។